ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបេីកប្រតិបត្តិការបង្ក្រាបចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥នាក់ ក្នុងនោះមានជនជាតិវៀតណាម និងខ្មែរពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ នេះបេីគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ជនសង្ស័យទាំង៥នាក់រួមមាន៖ ទី១៖ ឈ្មោះ សរិទ្ធ ឧត្តមមិនា អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ រី រ៉ាដូ អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ,ទី៤៖ ឈ្មោះ VUONG DINH NHAM ANH ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម និងទី៥៖ ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់,ថ្នាំញៀនកញ្ចប់ទំពាំងបាយជូពណ៌ខៀវ ៥០ កញ្ចប់ ,ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់ ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥ កញ្ចប់ ,ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់ ,ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩ កញ្ចប់ ,ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨០៧ គ្រាប់ ,ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៦៤៥ គ្រាប់ ,ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន ៨៩ គ្រាប់,ថ្នាំគ្រាប់ពណ៌លឿងចំនួន ០៣ គ្រាប់ ,ទូរស័ព្ទដៃចំនួន ៩ គ្រឿង ,ជញ្ជីងថ្លឹងចំនួន ៨ គ្រឿង ,សម្ភារវិច្ចខ្ចប់មួយចំនួន ,លិខិតឆ្លងដែនចំនួន ១ ,កាតមួយចំនួន ,ម៉ូតូចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលេីនេះកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
ដោយ៖សហការី