ភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ គណ:ប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ សព លោក ជាំង ហ្សឺមីន អតីតប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីគោរពវិញ្ញាណក្ខ័ន្ធត្រូវបានប្រព្រឹត្តទៅក្នុងបរិវេណនៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក ជាំង ហ្សឺមីន បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។ កាលពីនៅមានជីវិត លោកគឺជាថ្នាក់ដឹកនាំប្រទេសចិនមួយរូបដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោក សូមចូលរួមរួមនូវមរណទុក្ខជាមួយបក្ស រដ្ឋ និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងក្រុមគ្រួសារនៃសព លោក ជាំង ហ្សឺមីន ៕
ដោយ : សិលា