ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀងនិងនិស្សិតរាប់ពាន់នាក់ធ្វើបាតុកម្មនៅប្រទេសហុងគ្រី

ចែករំលែក៖

បន្ទាប់ពីអង់គ្លេស បែលហ្ស៊ិក អូទ្រីស កូរ៉េខាងត្បូង ប្រទេសហុងគ្រីកំពុងប្រឈមការធ្វើកូដកម្មទ្រង់ទ្រាយធំ រៀបចំឡើងដោយបុគ្គលិកក្នុងស្ថាប័នអបរំនៃប្រទេសនេះ។ កាលពីថ្ងៃទី៣ខែធ្នូ មានគ្រូបង្រៀនរាប់ពាន់នាក់ រួមទាំង និស្សិត សិស្ស និងអាណាព្យាបាល បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង Budapest ទាមទារដំឡើងប្រាក់ខែដល់គ្រូបង្រៀនខណៈដែលប្រាក់ចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់។

គ្រូបង្រៀន សិស្សានុសិស្ស និងមាតាបិតារាប់ពាន់នាក់កាលពីម្សិលមិញបានធ្វើបាតុកម្មនៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយគ្រូបង្រៀនដែលត្រូវបានបណ្តេញចេញ ដោយសារតែសកម្មភាពធ្វើកូដកម្មដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់។

ក្រុមបាតុករបានលើកបដាថា “ដោះលែងគ្រូរបស់យើង” ខណៈដែលសិស្សមួយចំនួនទៀតបានធ្វើបាតុកម្មអូសបន្លាយរយៈពេល២៤ម៉ោងនៅចំពោះមុខក្រសួងមហាផ្ទៃ ដែលជាទីភ្នាក់ងារទទួលបន្ទុកផ្នែកអប់រំនៅហុងគ្រី។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា គ្រូបង្រៀនជាច្រើននាក់មកពីវិទ្យាល័យ Budapest ត្រូវបានបណ្តេញចេញដោយបញ្ជារបស់ក្រសួងមហាផ្ទៃសម្រាប់ការចូលរួមក្នុងការតវ៉ានិងមិនចូលទៅកាន់ថ្នាក់រៀន។ គ្រូបង្រៀនទាំងនេះបានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ ទាមទារដំណោះស្រាយកង្វះគ្រូបង្រៀនធ្ងន់ធ្ងរ និងសិទ្ធិធ្វើកូដកម្ម៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ VOV.VN)


ចែករំលែក៖