ភ្នំពេញ៖ ស្រីស្អាត ឡុង ម៉ានីន ដែលជាអ្នកលក់ឡេតាមអនឡាញដ៏ល្បីម្នាក់ កាលពីពេលថ្មីៗនេះ ប្រកាសបែកគ្នាជាមួយលោក ថុល សុភិទិ ដែលជាតារាចំរៀងម្នាក់កំពុងតែល្បីក្នុងស្រទាប់យុវវ័យនាបច្ចុប្បន្ននេះ ព្រោះតែមូលហេតុអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ថា៖ លោក ថុល សុភិទិ មិនគួរណាយកស្រីមេម៉ាយកូនមួយធ្វើជាដៃគូរស្នេហានោះទេ។
ជាក់ស្ដែងរឿងរ៉ាវមួយនេះ បានធ្វេីឱ្យមានការផ្ទុះឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃនេះ ដោយភាគីស្រីស្អាត ឡុង ម៉ានីន និងតារាចំរៀង ថុល សុភិទិ បានបង្ហោះរៀងៗខ្លួន និងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍។
ស្រីស្អាត ឡុង ម៉ានីន បានបង្ហាះសារថា៖ ពួកយើងស្រឡាញ់គ្នាយូរហើយ ស្គាល់ចិត្តគ្នាក៏ច្បាស់ដែរចឹងពួកយើងល្មមបែកគ្នាហើយ😚 បើបងបានអូនជាសង្សារ បងខ្មាស់គេអត់បើសង្សារបងជាមេម៉ាយកូនមួយដូចអូនចឹង 🥺ប្រាប់ខ្លួនឯងត្រូវតែរឹងមាំឡេីងមិនថាមានរឿងអ្វីក៏ដោយ 😚 បញ្ហាដែលយើងជួបគ្មានអ្នកណាដឹងច្បាស់ជាងពួកយើងទេ…បែបនឹងទៅល្អហើយ 🥲បែកស្លុយពេកសង្សារសុំបែកអស់3នាក់ហើយឥឡូវសុំសុភាពវិញហើយណាall nop jub jub 💋 ចាប់ផ្តើមពីមនុស្សដែលមិនស្គាល់គ្នាសោះចុងក្រោយក៏ក្លាយជាអ្នកដទៃ👌 ម្នាក់ឯងក៏បានគ្មានអ្នកធ្វើអោយខូចចិត្ត🖤។
ដោយឡែកលោក ថុល សុភីទិ ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ បាត់បង់អ្នក 💔
#LM ,ពេលខ្លះខ្ញុំមិនបានផ្ដល់ក្ដីសុខឱ្យខ្លួនឯង ជាងដែលបានផ្ដល់អោយទៅមនុស្សជុំវិញខ្លួន អាចអោយគេសេីចសប្បាយតែមិនអាចធ្វេីដេីម្បីខ្លួនឯងបាន តែក៏ជាសេចក្ដីសុខរបស់ខ្ញុំដែលឃេីញគ្រប់គ្នាមានស្នាមញញឹម 🖤, ធ្វេីមុខ Sad ព្រោះចង់មានអ្នកលួង 😩🖤៕ដោយ៖សហការី
ខាងក្រោមនេះជាវីដេអូ ថុល សុភីទិ ច្រៀងក្រោយពេលស្រីស្អាត ឡុង ម៉ានីន ប្រកាសសុំបែក៖
https://www.facebook.com/100006719228171/posts/pfbid0tehH6zsAF7FmYGhH5wyR2AMffVUtUfGfZAVyaqXpttYJ6W6N9EeEQkeXmey2zCGkl/?mibextid=v7YzmG