ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលខណៈរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាលខណពួគគេបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាលើកំណាត់ផ្លូវជាតិលេខ៤។

របាយការណ៍របស់នគរបាលខេត្តកំពង់ស្ពឺដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២នេះថា,កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-ទៅលេខ៤៨ ត្រង់ចំណុចភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ាកNISSAN ពណ៌សពាក់ផ្លាកលេខចង្កូតស្ដាំPSHN-0602 អ្នកបើកបរឈ្មោះ ប៊ួក ធារ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  បើកបរពីទិសខាងកើតទៅទិសខាងលិច  ហើយបានទៅបុករថយន្ដ ០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2AX-8536 អ្នកបើកបរឈ្មោះ ឆាយ សីលា ភេទប្រុស អាយុ៤២ឆ្នាំ និងអ្នករួមដំណើរ០៣នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង។

ក្នុងរបាយការដដែលបានឲ្យដឹងថាអ្នកដែលរងរបួសនោះ ទី១ឈ្មោះ ផុល ច័ន្ទលក្ខណា ភេទស្រី អាយុ៣៨ឆ្នាំ(ត្រូវជាប្រពន្ធ) ទី២ឈ្មោះ ឡេង ស៊ុនហ៊ីប្រណី ភេទស្រី អាយុ០៨ឆ្នាំ(ត្រូវជាកូន) និងទី៣ឈ្មោះ ឆាយ សីលាករុណាសែន ភេទប្រុស អាយុ០៦ឆ្នាំ(ត្រូវជាកូន) ទាំងបួននាក់រស់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ និងទី៤ឈ្មោះ ប៊ួក ធារ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកបើកបរម៉ាកNISSAN ។

ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែង និងយករថយន្ដទាំង០២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖