ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង៣៤ចំណុចជាមួយចិន

ចែករំលែក៖

នៅថ្ងៃទី ៧ ខែធ្នូ ក្រុមហ៊ុនចិន និងអារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចំនួន ៣៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping ។
កិច្ចព្រមព្រៀងទ្វេភាគីត្រូវបានចុះហត្ថលេខាក្នុងវិស័យជាច្រើន រួមទាំងថាមពលបៃតង អុីដ្រូសែនបៃតង ថាមពលពន្លឺព្រះអាទិត្យ បច្ចេកវិទ្យាព័ត៌មាន សេវាពពក ការដឹកជញ្ជូន ភស្តុភារ ឱសថ និងសំណង់។
រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអ៊ូឌីត លោក Al-Falih បានអះអាងថា កិច្ចព្រមព្រៀងទាំងនេះបង្ហាញពីបំណងប្រាថ្នារបស់ព្រះរាជាណាចក្រក្នុងការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យជាមួយប្រទេសចិន។
លោក Al-Falih បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីបំណងប្រាថ្នារបស់មេដឹកនាំភាគីទាំងពីរក្នុងការអភិវឌ្ឍនិងពង្រឹងភាពជាដៃគូទ្វេភាគីលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច និងការវិនិយោគផងដែរ។ លោកបានបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត និងចិនមានទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធ ដែលបានមើលឃើញពីការអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសដំណើរទស្សនកិច្ចទ្វេភាគីរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលបាននាំមកនូវលទ្ធផលវិជ្ជមានផ្អែមល្ហែមក្នុងវិស័យជាច្រើន ។
តម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញទេ ប៉ុន្តែតាមសារព័ត៌មាន SPA ពីមុនបានរាយការណ៍ថា ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមចំនួន២0 ចំណុច ដែលមានតម្លៃសរុបជិត ៣០ពាន់លានដុល្លារ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រធានាធិបតីចិនដើម្បីកត់សម្គាល់ការអភិវឌ្ឍថ្មីនៅក្នុងទំនាក់ទំនងរបស់ប្រទេសចិនជាមួយតំបន់នេះ លោក Xi បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងមេដឹកនាំអារ៉ាប់ផ្សេងទៀត ៕

ដោយ៖ ធីរីណា(រូបថត៖ SPA)


ចែករំលែក៖