ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងដឹកជញ្ជូនយោធភូមិភាគទី៤ ចុះជួយដឹកជញ្ជូនសម្ភារៈ និងគ្រឿងផ្ទះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើទីលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក

ចែករំលែក៖

ខេត្ត​សៀមរាប ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះថា៖ តាមបទបញ្ជាររបស់ ឧត្តមសេនីយ៍ ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ កងកម្លាំងដឹកជញ្ជូន និងកងម្លាំងកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ បានជួយដឹកជញ្ជូន លើកគ្រឿងផ្ទះ និងសម្ភារៈផ្សេងៗ របស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។

ក្រោមការដឹកនាំបញ្ជារផ្ទាល់ដោយលោក វរសេនីយ៍ឯក សូយ សារ៉ាវុធ សេនាធិការរង យោធភូមិភាទី៤ បានដឹកនាំកម្លាំងសរុបចំនួន ១៧៩នាក់ និងរថយន្តចំនួន ១៥គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធ បានជួយលើក នឹងដឹកជញ្ជូនផ្ទះប្រជាពលរដ្ឋបានចំនួន ៣៩១ខ្នងផ្ទះ​ និងប្រមាណជា ៤៨៧គ្រួសារ។

ជាមួយគ្នានោះ​ លោកមេបញ្ជារការយោធភូមិភាគទី៤ បានផ្តាំផ្ញើរដល់កងកម្លាំងរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ត្រូវខិតខំយកចិត្តទុកដាក់ សហការអោយបានជិតស្និតជាមួយប្រជាពលរដ្ឋ អាជ្ញារធរដែលមានការពាក់ព័ន្ធ និងហាមដាច់ខាតលើការកេងចំណេញណាមួយពីប្រជាពលរដ្ឋ ដែលបណ្តាលអោយបានការប៉ះពាល់ដល់កិត្តិនាមរបស់អង្គភាព និងអនុវត្តអោយបាន១០០% តាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖