ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​២៥​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨​ ខែធ្នូ​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៥​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៨​ ធ្នូ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ១២​ករណី​ ឃាត់​មនុស្ស​​ ២០​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​ ២​នាក់​ ,បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ៣​ករណី​ ឃាត់​មនុស្ស​ ៣​នាក់​ ,ប្រើប្រាស់​ ៨​ករណី​ ឃាត់​មនុស្ស​​ ២១​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៨​ ខែធ្នូ​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ២៨៤,១៣​ក្រាម​ ។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ៤,៩៥​ក្រាម​ ។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ៧,៤៨​ក្រាម​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចខាងក្រោម​៖​ 

​កម្លាំង​នគរបាល​ ៖​ ០៩​អង្គភាព​ 

១​ /​ មន្ទីរ​៖​ជួញដូរ​ ៤​ករណី​ ឃាត់​ ៦​ (​ស្រី​២)​ ចាប់​យក​ Ice​ 119.63​ ក្រាម​ Ke​ 7.48​ ក្រាម​ និង​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១៦​នាក់​។​ 

២/​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ Ice​ ៨.៤៩​ក្រាម​ Wy​ ៤.៩៥​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៥២​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៩,២២​ក្រាម​។​ 

៥​ /​ កំពង់ឆ្នាំង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ចាប់​យក​Ice​ ០,២០​ក្រាម​ និង​បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ១​នាក់​ 

៦/​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៤៣,៩៥​ក្រាម​។​ 

៧​ /​ កោះកុង​៖​ -​ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៩៩,៤៩​ក្រាម​,​ -​ រក្សា​ទុក​ ១​ករណី​ ឃាត់​០១​នាក់​ ចាប់​យក​ Ice​ ០,៥៨​ក្រាម​។​ 

៨​ /​ រតនគីរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ២​ករណី​ ឃាត់​ ២​នាក់​។​

​ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ​៖​ ១​អង្គភាព​ 

១​ /​ បន្ទាយ​មាន​ជ័យ​៖​ រក្សា​ទុ​ក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ Ice​ ២៥.៥២​ ក្រាម​ Wy​ ០.៥៦​ ៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖