ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ត្រឡប់ក្រោយលឿនបុកជាមួយម៉ូតូពីរគ្រឿងបណ្តាលឱ្យបុរសបីនាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ឡិចសុីស RX-300 បត់ត្រឡប់ក្រោយលឿនមិនសុីញ៉ូ បុកប៉ះជាមួយម៉ូតូពីរគ្រឿងជិះគ្នាបីនាក់ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់កាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវចោមចៅ​ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភ្លាមនោះរថយន្តមិនបានឈប់នៅកន្លែងកើតនោះទេ បានព្យាយាមបើករត់ដោយជាប់ជនរងគ្រោះម្នាក់អូសតាមរថយន្តប្រហែល២០០ម៉ែត្រទើបខ្ទាតជនរងគ្រោះចេញ រួចបន្តបើករត់រហូតដល់បូរីផុនស៊ុយម្ចាស់ទុករថយន្តចោល រត់គេចខ្លួនបាត់។

តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូពីរគ្រឿង ម៉ាក់ហុងដាឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CF-6309ជិះដោយបុរសម្នាក់ ចំណែកមួយគ្រឿងទៀតហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០២០ពាក់ស្លាកលេខស្វាយរៀង1O-4816ជិះដោយបុរសពីរនាក់ ដោយធ្វើដំណើរទើសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត lexus rx-300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-4404បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយវ៉ាហួសហើយបានបត់ឆ្វេងដៃត្រឡប់ក្រោយលឿន កាត់មុខម៉ូតូ ជ្រុលបុកប៉ះជាមួយម៉ូតូទាំងពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ពីរនាក់នឹងស្រាលម្នាក់ ភ្លាមនោះរថយន្តឃើញសភាពមិនស្រួលក៏បានព្យាយាមបើករត់ដោយជាប់ជនរងគ្រោះម្នាក់អូសតាមរថយន្តប្រហែល២០០ម៉ែត្រទើបខ្ទាតជនរងគ្រោះចេញ រួចរថយន្តបន្តបើករត់រហូតទៅដល់បុរីផុនស៊ុយ ម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់។

ក្រោយកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីស្វែងរកម្ចាស់រថយន្ត ក៏ដូចជាទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

IMG_8767 IMG_8766

ដោយ៖សុខាសែនជ័យ


ចែករំលែក៖