ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀននិងអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ ៖​  ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​និងរក្សាទុកអាវុធកែច្នៃខុសច្បាប់រួមទាំងជាតិផ្ទុះ។ 

ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២២​​ នៅចំណុចរោងបិទស្តុតម៉ូតូ​ ស្ថិតក្នុងភូមិជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។ 

ជនសង្ស័យឈ្មោះ ជន់​ និត្យ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ​ជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។ 

នគរបាលបានឲ្យដឹងថា​ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់​ ម៉ូតូ០១គ្រឿងម៉ាកNEX​ ពណ៌ស​ ស៊េរីឆ្នាំ២០១៤​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CU-3028 ទូរស័ព្ទដៃចំនួន០២គ្រឿង​ ​ ដាវ០១ដេីម​ កាំភ្លេីងច្នៃចំនួន០៣ដេីម​ គ្រាប់កាំភ្លេីងចំនួន០៥គ្រាប់​។ 

បន្ទាប់មកកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យខាងលេី​ រួមជាមួយវត្ថុតាង​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖