ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូមុខកន្លែងធ្វេីការជនសង្ស័យលួចយកទៅបាត់នៅសង្កាត់កាកាបទី១

ចែករំលែក៖

ភ្នំពេញ ​៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាមួយគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចភូមិប៉ប្រកខាងត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

ម៉ូតូដែលជនសង្ស័យលួចទៅបាត់នោះម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JD 1567 ។ 

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុក្រុមការងាររបស់គាត់ម្នាក់យកម៉ូតូរបស់គាត់ដែលទុកនៅកន្លែងស្នាក់នៅមកយកគាត់នៅកន្លែងធ្វេីការខណៈមកដល់ខាងមុខក៏ទុកម៉ូតូដោយភ្លេចពន្លត់រួចចុះចេញពីម៉ូតូបាត់​ ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី​ មកក្បែរហេីយមានម្នាក់លោតឡេីងជិះម៉ូតូរបស់គាត់ចាកចេញទៅ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាស្រែកបង្កការភ្ញាក់ផ្អេីលដេញតាមពីក្រោយតែមិនទាន់ជនសង្ស័យគេចខ្លួនបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ដេីម្បីងាយស្រួលដល់សមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់។ 

សូមបញ្ជាក់ថា​ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យពោរពេញទៅដោយក្រុមចោរ​ លួច​ ឆក់​ ប្លន់​ ធ្វេីសកម្មភាពជារៀងរាល់ថ្ងៃធ្វេីឲ្យពលរដ្ឋខ្លាចញញេីត។ 

ជុំវិញករណីខាងលេីនេះផងដែរ​ កាមេរ៉ាសុវត្តិភាពបានចាប់ពីភិនភាគនិងស្លាកលេខម៉ូតូជនសង្ស័យអស់ហេីយចាំមេីលតេីលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យអាចបញ្ចេញស្នាដៃតាមចាប់ជនសង្ស័យខាងលេីបានដែរឬទេដេីម្បីឲ្យពលរដ្ឋមានទំនុកចិត្តជំនឿចិត្តលេីកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ខណៈបទល្មើសកំពុងកក្រេីកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖