ព័ត៌មានទាន់ហេតុការណ៍៖

បារាំង​​ក្លាយជាក្រុមឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ២រដូវកាលជាប់ៗគ្នានៅ World Cup

ចែករំលែក៖

ប្រទេស​បារាំង​បានក្លាយជាក្រុមដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ​ World Cup ២លើកជាប់ៗគ្នាក្រោយពីយកឈ្នះម៉ារ៉ុក២ទល់០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះដោយក្រុមមាន់គកបារាមងនឹងត្រូវប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃ​អាទិត្យ​ទល់​នឹង​អាហ្សង់ទីន។

ក្រុមមកពីអាហ្រ្វិកគឺជាក្រុមដំបូងគេដែលឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup បាន បាត់បង់ខ្សែការពារសំខាន់ Nayef Aguerdដោយសាររបួស បន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូង ហើយបន្ទាប់មកក្រុមបារាំងក៏បាននាំមុខ១គ្រាប់នៅតង់ទី១ រកបានដោយខ្សែឆ្វេង Theo Hernandez នៅនាទីទី៥។ បារាំងដែលបានយកឈ្នះស្ទើរតែគ្រប់ប្រកួតនៅ World Cup ឆ្នាំនេះនឹងការពារតំណែងជើងឯករបស់ពួកគេទល់នឹងអាហ្សង់ទីន និង Lionel Messi នៅកីឡដ្ឋាន Lusail នៅថ្ងៃអាទិត្យ នៅពេលដែលកីឡាកររូបនេះត្រូវជួបមិត្តរួមក្រុម KylianMbappe។

ម៉ារ៉ុកក៏បានបាត់បង់កីឡាករ Romain Saiss នៅពាក់កណ្តាលតង់ទី២ប៉ុន្តែដោយសារអ្នកគាំទ្ររបស់ពួកគេបានអបអរឡើង ពួកគេបានខិតប្រកួតដោយមានឱកាសប៊ីសនឹងតាមស្មើ ជាពិសេសនៅពេលដែលការទាត់ពី Jawad El Yamiq ប៉ុន្តែត្រូវអ្នកចាំទីសញ្ជាតិបារាំង Hugo Lloris ជួយសង្គ្រោះបាន។

ក្រុមរបស់លោក Didier Deschamps បានស្វែងរកគ្រាប់បាល់នាំមុខ១គ្រាប់ទៀតនៅតង់ទី២ ដោយកីឡាករ Kolo Muani នៅនាទីទី៧៩ ដែលលទ្ធផល២ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួត។

ក្រុមមាន់គកបារាំង​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​អាច​រក្សា​ World Cup រយៈ​ពេល៦០ឆ្នាំ​បន្ទាប់​ពី​ការ​ឈ្នះ​របស់​ប្រេស៊ីល​ក្នុង​ឆ្នាំ១៩៥៨ និង១៩៦២។ បារាំងក៏បានប្រឈមមុខនឹងសំឡេងពីការគាំទ្ររបស់ប្រទេសម៉ារ៉ុក យ៉ាងច្រើនក្នុងកីឡដ្ឋាន ប៉ុន្តែបារាំងនៅតែរៀបចំ និងទទួលបានជោគជ័យឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រនៃក្រុមយក្ស២នៅកាតានេះឆ្នាំនេះ។

លទ្ធផលខាងលើនេះគឺជាឱកាសរបស់តារាវ័យក្មេងរបស់បារាំង Mbappeដោយត្រូវជួប Messi នឹងឈានដល់ចំណុចកំពូលនៅថ្ងៃអាទិត្យនេះ ខណៈដែលបារាំងបានលើកពានឆ្នាំ២០១៨របស់ពួកគេឡើងវិញនៅទីក្រុងមូស្គូ នៅពេលដែលពួកគេបានផ្តួលក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសបារាំងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup មួយផ្សេងទៀត ហើយគ្រូបង្វឹកលោក Deschamps វ័យ៥៤ឆ្នាំដែលបានធ្វើជាប្រធានក្រុមនៅពេលបារាំងដណ្តើមបានជើងឯកលើទឹកដីខ្លួនឯងកាលពីឆ្នាំ១៩៩៨ ឥឡូវនេះមានឱកាសបង្កើតប្រវត្តិសាស្ត្រដោយការឈ្នះការប្រកួត២ដងក្នុងនាមជាគ្រូបង្វឹក។

ជាមួយគ្នានេះកីឡាករ និងបុគ្គលិកគ្រូបង្វឹករបស់ប្រទេសម៉ារ៉ុក បានផ្តល់ការអធិប្បាយយ៉ាងច្រើន និងអបអរជាមួយអ្នកគាំទ្ររបស់ពួកគេ ដែលជាចំណុចសំខាន់នៃការប្រកួតបាល់ទាត់ពិភពលោកនេះ នៅពេលដែលពួកគេធ្វើដំណើរឆ្ពោះទៅរកការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ជាមួយក្រូអាតនៅថ្ងៃសៅរ៍នេះ និងបានធ្វើឲ្យក្រុមមកពីតំបន់អាហ្វ្រិកដំបូងគេដែលឡើងដល់វគ្គនេះក្នុងព្រឹត្តិការណ៍ World Cup ។

បើទោះបីម៉ារ៉ុកមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ក៏ក្រុមខ្លាំងមួយនេះធ្វើឲ្យកក្រើកនៅព្រឹត្តិការណ៍ World Cup 2022 និងសម្រាប់បាល់ទាត់ទ្វីបអាហ្រ្វិក ខណៈដែលពួកគេបានផ្តួលក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ៗនៅ FIFA ដូចជាបែលហ្ស៊ិក អេស្ប៉ាញ និងព័រទុយហ្គាល់ ដែលជាក្រុមល្បីល្បាញនៃការប្រកួតសកលនេះ។

នេះគឺជាវេទិកាដ៏អស្ចារ្យមួយដើម្បីកសាងឡើង ហើយម៉ារ៉ុកបានផ្តល់ឱ្យអ្នកគាំទ្ររបស់ពួកគេនូវការចងចាំពីការប្រកួតបាល់ទាត់ពិភពលោក ដែលពួកគេនឹងរក្សាទុកជារៀងរហូតបន្ទាប់ពីយុទ្ធនាការនេះនៅក្នុងប្រទេសកាតា ៕

ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/FIFA World Cup)


ចែករំលែក៖