ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រត់ចូលរថភ្លេីងកំពុងធ្វេីដំណេីរបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីរត់ចូលរថភ្លេីងខណៈកំពុងធ្វេីដំណេីរបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២​ នៅក្នុងភូមិកាកាប​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសខាងលេីគេតែងតែងឃេីញដេីររេីសអេតចាយនៅតំបន់នោះជារៀងរាល់ថ្ងៃ​ លុះមកដល់វេលាកេីតហេតុខណៈដែលរថភ្លេីងមួយខ្សែកំពុងបេីកឆ្លងកាត់នោះមិនដឹងកេីតរឿងអីស្រាប់តែបុរសនោះរត់បំបុករថភ្លេីងបណ្តាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ 

   ក្រោយកេីតហេតុគេសង្កេតឃេីញរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យស័ង្ហមរី​ បានមកដល់ចំណុចកេីតហេតុ តែដោយឃេីញជនរងគ្រោះជាអ្នករេីសអេតចាយក៏បើកហួសទៅបាត់ដោយមិនដឹកយកទៅព្យាបាលនោះទេ ទុកឱ្យជនរងគ្រោះដេកដួលនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖