ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា ​៖​ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​បញ្ជាក់​ពីលោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅយប់ថ្ងៃ​សុក្រ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ?

១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

សត្វព្រៃដែលរួមទាំងប្រភេទសត្វត្រកូលខ្លា កំពុងទទួលរងការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រក។ គួររំឭកផងដែរថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជាចំណីរបស់ខ្លាធំ តាមរយៈការនាំសត្វខ្លាធំមកក្នុងព្រៃធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះប្រទេសកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖