ព័ត៌មានទាន់ហេតុការណ៍៖

លួចគេគេចខ្លួនបាត់ជាង១ឆ្នាំត្រឡប់មកវិញជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ លួចគេរួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១ឆ្នាំ លុះត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀលនៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

      មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ គឿន ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៣៧ ដកបចខ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៦Aចន្លោះស្ពានលេខ១២ និង១៣ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។  

    បច្ចុប្បន្ន ជនជាប់ចោទខាងលើ កម្លាំងផ្នែកជំនាញកំពុងអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖