ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលខេត្តកំពតត្រូវបានជនខិលខូចយករូបលោកបង្កើត Telegram ដើម្បីឆាតទៅអ្នកដទៃផ្សេងៗក្នុងគោលបំណងអាក្រក់ណាមួយ

ចែករំលែក៖

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា មានជនអនាមិកបានយករូបលោកទៅបង្កើតជា Telegram ដើម្បីឆាតទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ លោកស្នងការបានបំភ្លឺជូនសាធារណជនភ្លាមៗ បន្ទាប់ពីមានការឆាតនោះប្រើពាក្យមិនគប្បី អសីលធម៌ទៅលើកញ្ញា An na Rose ។ 

   លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានបញ្ជាក់ជូនថា សូមជម្រាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឱ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ ។

   សូមបញ្ជាក់ថា មានជនអនាមិកបានយករូបលោកទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា  An na Rose ដោយប្រើពាក្យថា ម៉េចអត់យល់ ! ……កញ្ញា  An na Rose បានឆ្លើយថា អត់យល់ទេ !…… ជនខិលខូចបានឆាតបន្តថា សុីនំឱ្យលុយ ! …ទើបកញ្ញា  An na Rose តបថា ខ្ញុំមិនស្រីសំផឹងទេ។ 

បន្ទាប់ពីមានការបង្ហោះ លើ facebook កញ្ញា  An na Rose  ទើបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានដឹងក្នុងករណីនេះ និងធ្វើការបកស្រាយបំភ្លឺលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ៕

ដោយ ៖ សហការី


ចែករំលែក៖