ព័ត៌មានទាន់ហេតុការណ៍៖

ជីវភាពរស់នៅខ្សត់ខ្សោយ ខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូនស្រីប្រឡងជាប់និទ្ទេស A

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អ្នកភូមិផងរបងជាមួយ ក៏ដូចជាអាជ្ញាធរ ត្រេកអរ បានឃើញប្អូនស្រី ភាព ស្រីណាត់ លេខតុ 113 ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹប្រែងរៀនសូត្រ និងទទួលបានលទ្ធផល និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ នេះ។

សង្ឃឹមថា នឹងមានសប្បុរសជន បានឃើញ និងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ប្អូនស្រី ចំពោះការខិតខំនេះ ។

សូមបញ្ជាក់ថា, សិស្សប្រឡងមធ្យមបាក់ឌុប ឆ្នាំសិក្សា ២០២១-២០២២ ឆ្នាំនេះ សិស្សជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង ។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ របស់ក្រុសួង អប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ម្សិលមុិញ។ 

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

ជាលទ្ធផល :

-បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ 

-បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, 

-និទ្ទេស B ចំនួន ៧២៣២នាក់, 

-និទ្ទេស C ចំនួន ១៩០៥៣ នាក់,

– និទ្ទេស D ចំនួន ៣១១៦៦នាក់,

  និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖