ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ (ទី២)

ចែករំលែក៖

ភ្នំពេញ ៖ (២)៖ ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឫទ័យយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំង

 នាថ្ងៃទី៤ ខែកុម្ភៈ តបតាមការបង្គំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង។ ព្រះអង្គមានព្រះរាជបន្ទូលថា ប្រធានបទនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងាររដ្ឋធានីប៉េកាំងគឺ “ឆ្ពោះទៅអនាគតរួមគ្នា” ដែលបានបង្ហាញពីគោលបំណងប្រាថ្នាវាសនារួមរបស់មនុស្សជាតិនិងការជម្នះរាល់ឧបសគ្គជាសាកល ការយាងចូលរួមរបស់ព្រះអង្គនៅក្នុងពិធីបើកព្រឹត្តិការណ៍ដោយតបតាមការបង្គំថ្វាយ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជានិងចិនថែមមួយកម្រិតទៀត ទ្រង់មានក្តីរំពឹងទុកថា តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយប្រជាជនទាំងពីរដែលមានមនោសញ្ចេតនាដូចបងប្អូន ភាគីទាំងពីរនឹងរួមចំណែកកាន់តែធំធេងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងជួយរួមចំណែកដល់ការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖