ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ ទី(៦)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៦) សមិទ្ធផលជាទីគាប់ចិត្តដែលទទួលបានពីសកម្មភាពសិសេសក្នុងការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា

ឆ្នាំ២០២២ ស្ថាប័នអនុវត្តច្បាប់នៃចិននិងកម្ពុជាបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែស៊ីជម្រៅ បានជួយសង្គ្រោះពលរដ្ឋចិនដែលជួបការលំបាក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងល្បែងអនឡាញ អំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិច គ្រឿងញៀន អាវុធនិងអំពើហិង្សា។ កិច្ចសហប្រតិបត្តិការមានដូចជាការទប់ស្កាត់ហានិភ័យសន្តិសុខនយោបាយ និងការលើកកម្ពស់កសាងសមត្ថភាពអនុវត្តច្បាប់ទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗជាច្រើន មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ឧក្រិដ្ឋជនដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រទេសនិងប្រជាជនទាំងពីរ។

នៅថ្ងៃទី២៩ខែវិច្ឆិកា ក្រសួងសន្តិសុខសាធារណៈចិនបានរៀបចំកិច្ចប្រជុំលើកដំបូងនៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលលោក (Lianyungang)។ នៅក្នុងកិច្ចប្រជុំ ភាគីចិនបានប្រគល់មេដាយមាសអនុស្សាវរីយ៍មហាកំពែង(Gold Great Wall Commemorative Medal)ដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីថ្លែងនូវការកោតសរសើរដល់សម្ដេចក្រឡាហោម”បើកដំណើរការឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន-កម្ពុជា រួមចំណែកយ៉ាងលេចធ្លោក្នុងការហាមឃាត់ល្បែងស៊ីសងអនឡាញ និងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ”។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលបានមេដាយមាសអនុស្សាវរីយ៍មហាកំពែង និង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានមេដាយប្រាក់អនុស្សាវរីយ៍មហាកំពែងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖