ព័ត៌មានទាន់ហេតុការណ៍៖

ករណីលួច​មាន​ស្ថានទម្ងន់ទោស​(គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​)សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់

ចែករំលែក៖

   ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា  កាលពីវេលាម៉ោង​១៦និង២០​នាទី ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២២​ ​នៅចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំងបានធ្វេីការនាំខ្លួនជនសង្ស័យ​០១​នាក់​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ៣៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។ 

ក្រោយពីបាន​ធ្វេីការ​ឃាត់ខ្លួននិងសាកសួរ​រួច កម្លាំង​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​បានចំនួន​ ០២​នាក់ទៀតនៅថ្ងៃទី​០១​ ខែមករា​ ឆ្នាំ​២០២៣ វេលាម៉ោង​ ១១និង៤០​នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ដែលជនសង្ស័យទី១-ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ និងទី២-​ ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​ ៣៨​ឆ្ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​  និងវត្ថុតាងដកហូតរួមមាន​ ៖

-​ ទ្វារ​ឈេី​០៥​ សន្លឹក

-​ ក្តារឈេី​ចំនួន​០២​សន្លឹក

-​ ឈេីគ្រែ​ប្រអប់​ចំនួន​០២​សន្លឹក​

-​ ឈេី​០៤​ដុំ​ 

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា​ ពណ៌​ក្រហម​ ស៊េរីចាស់គ្មាន​ស្លាកលេខ។

   គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​០០និង០២​នាទី​ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ចំនួន​០២​នាក់ទៀតដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាពផ្លោះ​របង​ចូល​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ដែល​សម្ភារបាត់​បង់​រួម​មាន​ ៖​

-​ ទ្វារឈេី​ចំនួន​ ០៥​ សន្លឹក​ 

-​ គ្រែ​ឈេី​ចំនួន​០១​ 

-​ ឈេី​ធ្នង់​ចំនួន​០៨​ដុំ

-​ ទ្វារដែក​ចំនួន​០៤​ 

-​ ទ្រុង​ដែក​ចំនួន​០១​ 

-​ ជេីង​ម៉ាស៊ីន​ដេរ​ចំនួន​០១​

-​ គម្រប​ម៉ាស៊ីន​ត្រាក់ទ័រ​ចំនួន០១​ 

    ​បច្ចុប្បន្នការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖