ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល​ ត្រូវរថយន្តបែនដឹកដីកិនខ្ទេចម៉ូតូ​និងរបួសធ្ងន់២នាក់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនពីរនាក់បានជិះម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួលត្រូវរថយន្តបែនដឹកដីបុកនិងកិនម៉ូតូជាប់ខាងក្រោមរថយន្ត​ បណ្ដាលឲ្យយុវជនទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលវេលាម៉ោង៨​ និង៥០នាទីយប់ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​កោះនរា​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគាត់ឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២១​ ពាក់ស្លាកលេខកំពង់ចាម1S -8603 និងម៉ូតូម៉ាក​ហុងដា​ វ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IA-5982 ធ្វើដំណើរទិសពីជើងទៅត្បូងស្របគ្នាទាំងពីរ​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យម៉ូតូវ៉េវដួលអូសទៅបុករបងថ្មផ្ទះប្រជាពរដ្ឋរងរបួសបែកក្បាល​ ចំណែកភាគីម៉ូតូហុងដាឌ្រីមដួលមកខាងឆ្វេងដៃ​ តែម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូត្រូវរថយន្តបែនដឹកដីបើកបញ្ច្រាសគ្នាពីត្បូងមកជើងកិនជាប់ម៉ូតូខ្ទេច​ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វេីឱ្យម្ចាស់ម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។

      ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

IMG_5236 IMG_5234 IMG_5235

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖