ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនរឹតបន្តឹងការត្រួតពិនិត្យកូវីដ-១៩ សម្រាប់អ្នកទេសចរមកពីប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងរឹតបន្តឹងវិធានការត្រួតពិនិត្យព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសចិនចាប់ពីថ្ងៃអាទិត្យ (៨ មករា) ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃការឆ្លងក្នុងចំណោមអ្នកទេសចរមកពីប្រទេសចិន។
លោក Kishida បាននិយាយកាលពីថ្ងៃពុធថា វិធានការបន្ថែមនឹងតម្រូវឱ្យធ្វើតេស្តអវិជ្ជមានមុនពេលអ្នកដំណើរឡើងជើងហោះហើរត្រង់ពីប្រទេសចិន ដោយបង្កើនលើវិធានការដែលបានអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ។
លោកបានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិថា ប្រទេសជប៉ុននឹងបន្តស្នើសុំក្រុមហ៊ុនអាកាសចរណ៍ឱ្យកំណត់ជើងហោះហើរបន្ថែមពីប្រទេសចិនផងដែរ។
លោកបានបន្ថែមថា ការសម្រេចចិត្តនេះបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តរកកូវីដ-១៩ លើអ្នកដំណើរមកពីប្រទេសចិនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

តួលេខរបស់ក្រសួងសុខាភិបាលជប៉ុនបង្ហាញថា អ្នកធ្វើដំណើរអន្តរជាតិចំនួន ៥៣នាក់ក្នុងចំណោម៥៦នាក់ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩គឺមកពីប្រទេសចិននៅពេលមកដល់អាកាសយានដ្ឋានកាលពីថ្ងៃអង្គារ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ TTXVN-VNA)


ចែករំលែក៖