ព័ត៌មានទាន់ហេតុការណ៍៖

ឱ្យរាងថ្ងៃក្រោយ!យុវជន២នាក់ជិះម៉ូតូអូសដាវតាមផ្លូវ ភ្លាត់ស្នៀតដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូកាន់ដាវអូសតាមផ្លូវភ្លាត់ស្នៀតរេចង្កូតដួលបោកក្បាលនិងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី០៤ខែមករា ឆ្នាំ២០២៣   លើផ្លូវក្រាលកៅស៊ូ៣១៧B ស្ថិតនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ភា វារ:  អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នក រួមដំណើរជាមួយឈ្មោះ សៅ ម៉ុច  អាយុ២២ឆ្មាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា ជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១M-៦៤៤៦។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុឃើញបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកស៊ុយសូគីនិច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១M-៦៤៤៦ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងហើយក៏បានយកដាវកែច្នៃមកអូសតាមផ្លូវភ្លាត់ស្នៀតបណ្ដាលឱ្យរេចង្កូតដួលបោកក្បាលតាមផ្លូវតែម្ដង។

បច្ចុប្បន្ន បុរសរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ៕

ដោយ៖ សុថាន


ចែករំលែក៖