ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munich ត្រូវការអ្នកចាំទីបន្ទាប់ពី Neuer របួសដោយមិនទាន់កំណត់ពេលជាក់លាក់

ចែករំលែក៖

គ្រូបង្វឹកលោក Julian Nagelsmann បាននិយាយថា ក្រុម Bayern Munich ចង់ចុះហត្ថលេខាលើអ្នកចាំទីម្នាក់បន្ទាប់ពីរបួសលើប្រធានក្រុមអាល្លឺម៉ង់ Manuel Neuer ប៉ុន្តែជម្រើសនៅលើទីផ្សារដោះដូរកីឡាករក្នុងរដូវរងារមានកំណត់។

ថ្លែងនៅទីក្រុងដូហា ប្រទេសកាតា នៅចុងបញ្ចប់នៃជំរុំហ្វឹកហាត់រយៈពេលសប្តាហ៍មុនរដូវកាល Bundesliga ចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ Nagelsmann បាននិយាយថា ខណៈដែលកីឡាករ Sven Ulreich វ័យ៣៤ឆ្នាំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលជំនួស Neuerក្លិបនៅតែត្រូវការអ្នកជំនួសម្នាក់ទៀត។

លោក Nagelsmann បានប្រាប់សន្និសីទសារព័ត៌មានថា “ការងាររបស់យើងគឺមើលទីផ្សារ ទោះបីជាវាពិបាកក្នុងរដូវរងារទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកអ្នកចាំទី ព្រោះមិនមានជម្រើសច្រើននៅលើទីផ្សារដែលសមហេតុផលសម្រាប់យើង វាគឺជាទីផ្សារដ៏ស្មុគស្មាញមួយ ដែលជាទីផ្សារសម្រាប់អ្នកចាំទី យើងកំពុងព្យាយាមធ្វើអ្វីមួយ។ Ulreich បានធ្វើបានយ៉ាងល្អក្នុងការហ្វឹកហាត់នៅទីនេះ ប៉ុន្តែយើងមានកាតព្វកិច្ចក្នុងការនាំយកអ្នកចាំទីម្នាក់ទៀត ដោយមិនគិតពីអ្នកណាជាលេខនិងលេខ“។

អ្នកចាំទី Neuer ត្រូវបានរងរបួសពេញមួយរដូវកាល បន្ទាប់ពីបានទទួលការវះកាត់លើឆ្អឹងដែលបាក់ បន្ទាប់ពីគ្រោះថ្នាក់ជិះស្គី។ អ្នកចាំទីដែលជាផ្នែកមួយនៃក្រុមអាល្លឺម៉ង់ដែលបានធ្លាក់ចេញពីការប្រកួត World Cup ក្នុងជុំទី បានរងរបួសបាក់ជើងផ្នែកខាងក្រោម។

លោក Nagelsmann បានបន្តថា ជម្រើសនៅពីក្រោយ Ulreich ត្រូវបានកំណត់ចំពោះអ្នកចាំទីវ័យក្មេង រួមទាំង Johannes Schenk ដែលមានអាយុ១៩ឆ្នាំដែលមិនមានបទពិសោធន៍ក្នុងការប្រកួតលីកកំពូល។

Bayern Munich ដែលជាក្រុមកំពូលតារាង Bundesliga បន្តការប្រមាញ់យកកីឡាករសម្រាប់ការបន្តកំណត់ត្រាឈ្នះពានរង្វាន់លីកទី១១ជាប់ៗគ្នាជាមួយនឹងក្រុម RB Leipzig នៅថ្ងៃទី២០ ខែមករា។ ការប្រកួតកម្តៅសាច់ដុំតែមួយគត់របស់ពួកគេគឺទល់នឹងក្រុSalzburg របស់អូទ្រីសនៅថ្ងៃសុក្រនេះ

បច្ចុប្បន្ន Bayern Munich មានពិន្ទុដាច់លើកំពូលតារាង Bundesligaនិងពិន្ទុនាំមុខក្រុមលេខLeipzig នឹងជួបជាមួយក្រុមខ្លាំងមកពីបារាំងParis St Germain ក្នុងការប្រកួត Champions League ជុំទី១៦នៅខែក្រោយ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖