ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតក្នុងប្រឡាយទឹកសង្ស័យអំពើឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតផ្កាប់មុខក្នុងប្រឡាយទឹកបង្កការភ្ញាក់ឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា សាកសពជនរងគ្រោះភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ។ សាកសពស្លាប់មានសភាពចងដៃនិងជើង ជាមួយនឹងក្រមា តាមការពិនិត្យបឋម សង្ស័យជាករណីអំពើឃាតកម្ម។

ករណីនេះកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ អាជ្ញាធរពាក់ព័ន្ធ កំពុងពិនិត្យដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ និងស្វែងរកសាច់ញាតិជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖