ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប​៖​ ចេញ​សេចក្ដីជូនដំណឹងស្ដីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យ​សុំចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត​ និងពាក្យសុំចុះភ្នាក់ងារគណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្ដីជូនដំណឹងស្ដីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យ​សុំចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៣។

នេះបេីយោង​តាមប្រភពព័ត៌មានពី​សេចក្តីជូនដំណឹងរបស់​គណៈកម្មាការ​ជាតិរៀបចំការបោះឆ្នោត​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣។

យោង៖ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ – លិខិតលេខ ០០២/០១២៣/លគគក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់គណបក្ស- ប្រជាជនកម្ពុជា ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់គណៈកម្មការ រៀបចំការបោះឆ្នោត ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ជ្រាបថា គណបក្សប្រជាជនកម្ពុជា បានផ្ញើ លិខិតមក គជ.ប ស្តីពីការប្រគល់សិទ្ធិរបស់ប្រធានគណបក្ស ជូនប្រធានគណៈកម្មាធិការគណបក្ស- ប្រជាជនកម្ពុជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ឱ្យធ្វើជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើ “ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ” និង “ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ”(តាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប) ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតដែលស្ថិតក្នុងក្របខណ្ឌ ខេត្តរបស់ខ្លួន សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឆ្នាំ២០២៣។

ទទួលបានសេចក្ដីជូនដំណឹងនេះ គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធត្រូវអនុវត្ត និងធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ​មាន​សេចក្តីជូនដំណឹងរបស់​គណៈកម្មាការ​ជាតិរៀបចំការបោះឆ្នោត​៖

ដោយ​៖សហការី​


ចែករំលែក៖