ព័ត៌មានទាន់ហេតុការណ៍៖

ដោយការធ្វេសប្រហែស រថយន្ត២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តចំនួន២គ្រឿងបានបេីកបុកគ្នាពេញទំហឹងនៅត្រង់ផ្លូវបំបែកជាបួន​ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​កាលពីវេលាម៉ោង១០និង៤០នាទីយប់​ ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៩៩កែងផ្លូវលេខ៤៣៦ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ​១៦​ 2-0585 ធ្វេីដំណេីរតាមបណ្តោយផ្លួវលេខ​៩៩ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញBE-5120 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៤៣៦ក្នុងទិសដៅពីកេីតទៅលិច​ក្នុងល្បឿនលឿនដូចគ្នា​ ពេលមកដល់ផ្លូវបំបែកជាបួនក៏បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖