ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន : ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូនជីតានិងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានបង្ហាញនូវចិត្តរំភើប ត្រេកអរ អ្វីដែលចៅ ធ្វើបាន និងបន្តលើកទឹកអោយចៅបន្តការសិក្សា ដល់បរិញ្ញាប័ត្រជាន់ខ្ពស់ ឬបណ្ឌិត បន្ថែមទៀតសម្រាប់ជាគោលដៅនៃជីវិត ។ 

សម្តេចតេជោ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា, ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូន ជីតានិងក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)ទាបបំផុតនិងគោលដៅគឺ ថ្នាក់បណ្ឌិត។

សម្តេចតេជោ បានបន្តថា, ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុតនិងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទៀតថា, នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗនិងឪពុកម្តាយពួកគេត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ៕

ដោយ : សុខ ខេមរា


ចែករំលែក៖