ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យមេធាវីសិក្សាទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងត្រៀមប្ដឹងឡើងតុលាការបន្ថែមទៀត។ សម្ដេចតេជោថា សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថាគណបក្សកាន់អំណាចបានធ្វើការគាបសង្កត់លើគណបក្សប្រឆាំង ដែលគ្មានភស្ភុតាងណាមួយទាល់តែសោះ។
ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានឃើញសេចក្ដីថ្លែងការណ៍របស់បក្សភ្លើងទៀនហើយ ដែលមានចរិតចោទប្រកាន់មកបក្សកាន់អំណាច នឹងប្រាប់ឲ្យពួកគេបង្ហាញភស្ភុតាងពីការគំរាមកំហែងផងដែរ។
សម្ដេចថា៖ «ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនខ្ញុំមិនឱ្យអ្នកឯងមកប្រមាថគណបក្សរបស់ខ្ញុំទេ»។
សម្ដេចបានផ្ដាំថាវប្បធម៌សុំទោសគួរតែលុបបំបាត់ហើយខណៈពីថ្ងៃនេះទៅមិនលើកលែង និងមិនអត់ឱននោះទេ។
សូមបញ្ជាក់ថា, គណបក្សភ្លើងទៀន កំពុងបង្វែររឿងព្រហ្មទណ្ឌ ដែលលោក ថាច់ ស៊ីថា ចេញសាច់ស្អុយចំនួន 5 សន្លឹក ហើយមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការ ទើបឈានដល់ការនាំខ្លួនបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។ លោក ថាច់ ស៊ីថា ជាជនត្រូវចោទ ក្នុងបទល្មើសព្រហ្មទណ្ឌ ដែលចេញសែកស្អុយ មិនមែនករណីជាប់ពន្ធនាគារ ក្នុងរឿងនយោបាយមនុស្សឡើយ។ សូមចែកឱ្យដាច់ រវាងរឿងនយោបាយ និងរឿងព្រហ្មទណ្ឌដែលបុគ្គលបានប្រព្រឹត្តបទល្មើសជំពាក់ប្រាក់ជនរងគ្រោះ។ ដូច្នេះ បើលោក ថាច់ ស៊ីថា យកប្រាក់សងជូនដើមបណ្ដឹង មិនត្រូវមានរឿងអ្វីដែលត្រូវជាប់ពន្ធនាគារនោះឡើយ៕
ដោយ ៖ សិលា