ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់ធ្លាក់ពីលើអគារខុនដូមួយកន្លែង បណ្តាលឱ្យរងរបួសបាក់ជើងស្ដាំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើអគារខុនដូមួយកន្លែងបណ្តាលឱ្យរងរបួសបាក់ជើងខាងស្ដាំ ត្រូវបានឡានពេទ្យខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។  ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣  ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០កែងនឹងផ្លូវលេខ៤៩២ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ចំពោះអត្តសញ្ញាណជនរងគ្រោះដែលធ្លាក់ពីលើអគារខុនដូនោះនៅមិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះក៏ មិនទាន់ដឹងអំពីមូលហេតុដែរ ។ 

    បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតប៉ុនប៉ងសម្លាប់ខ្លួន ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕

ដោយ៖ ជីណា


ចែករំលែក៖