ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុខនី ចុះសួរសុខទុក្ខប្រជាការពារ​ ០១​រូប​ ដែលគ្រោះថ្នាក់ចរាចរណ៍ និងចុះពិនិត្យដល់ទីតាំងផ្ទះរបស់ប្រជាការពារ​ ០១​ គ្រួសារបានរលំបាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃ​សៅរ៍​ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២៣ លោក ជា សុខនី ប្រធានប្រជាការពារស្រុកពញាឮ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល​ប្រជាការពារ សហការជាមួយប្រធានប្រជាការពារឃុំផ្សារដែក និង កោះចិន ព្រមទាំងសហការីមូលដ្ឋាន ចុះសួរសុខទុក្ខប្រជាការពារ​ ០១​រូប​ ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២១ខែមករា ឆ្នាំ ២០២៣ និងចុះពិនិត្យដល់ទីតាំងផ្ទះរបស់ប្រជាការពារ​ ០១​ គ្រួសារបានរលំ បាក់កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ ២០២៣ ។

ក្នុងនោះ លោក ជាសុខនី ក្នុងនាមជាប្រធានប្រជាការពារស្រុកពញាឮ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល​ប្រជាការពារ សហការជាមួយប្រធានប្រជាការពារឃុំផ្សារដែក និង កោះចិន  ក៏បានពាំនាំផ្តាំសួរសុខទុក្ខ និងពាំនាំថវិការបស់ លោក តាហោ ឧបត្ថម្ភ ជូនដល់ លោក ម៉ៅ ហេង អាយុ ៦៥ឆ្នាំ រស់នៅភូមិ ម្លូមុឺន ឃុំផ្សារដែក នូវថវិកា ១៥.០០០០រៀល ( ដប់ប្រាំមុឺនរៀល ) និងឧបត្ថម្ភជូន លោក សុឹម កុសល អាយុ ៤៣ ឆ្នាំ រស់នៅភូមិ ព្រែកជីក ឃុំកោះចិន នូវថវិកា ១៥.០០០០រៀល ( ដប់ប្រាំមុឺនរៀល ) ព្រមទាំងអង្ករ៥០ គីឡូក្រាម ទឹកសុីអុីវ១យួរ ត្រីខ ១យួរ និងមីកញ្ចប់១កេសតូច ។

សូមបញ្ជាក់ថា, ទីណាប្រជាជន មានការលំបាក មានធុរៈធាសន្ន ជួបការខ្វះខាត មានទុក្ខលំបាក គឺមានវត្តមាន ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលចុះជួយតាមមូលដ្ឋាន បានទៅជួយ ទៅសួរសុខទុក្ខដល់ខ្នងផ្ទះ ៕

ដោយ ៖ សិលា


ចែករំលែក៖