ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប មានឋានៈស្មើរដ្ឋលេខាធិការ ចំនួន៣រូប , ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន ១១រូប

ចែករំលែក៖

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីប្រឹក្សារបស់រាជរដ្ឋាភិបាលទាំង១៤រូប ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង គឺមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប។ ក្នុងនោះមានឋានៈស្មើរដ្ឋលេខាធិការ ចំនួន៣រូប , ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន ១១រូប។ 

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រត្រាស់បង្គាប់ ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖