ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ ០១​នាក់​ កាលពីថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញ​ នៅ​ចំណុច​ភូមិ​ត្រពាំង​ប្រិ​យ៍​ ឃុំ​ក្រាំង​ដី​វ៉ា​យ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា៖​ ​ជនសង្ស័យ​ឈ្មោះ​ ឡា​ង​ សុធា​ ហៅ​ តឿ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍​ ឃុំ​ក្រាំ​ដី​វ៉ា​យ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​  ។​ 

ជាមួយ​គ្នា​នោះ​ បាន​ដកហូត​វត្ថុ​រួម​មាន​ ÷​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ១៥​កញ្ចប់​តូច​ និង​ ទូរស័ព្ទ​ ១​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ៖ អរុណរះ


ចែករំលែក៖