ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់ត្រាច បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្រាច ក្រោមអធិបតីភាពលោក អ៊ុម ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបី និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ-អង្គភាព ចំណុះរដ្ឋបាលស្រុក សរុប៤៣រូប ស្រី០៦រូប។
នេះបើយោងតាមផេកផ្លូវការរបស់រដ្ឋបាលស្រុកកំពង់ត្រាចដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៣នេះ។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈដូចខាងក្រោម ៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី៤៤
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣
៤.បញ្ហាផ្សេងៗ និងផ្សព្វផ្សាយសភាពការណ៍រួមក្នុងស្រុករបស់លោកអភិបាលស្រុក
៥.មតិបូកសរុបរបស់លោកប្រធានអង្គប្រជុំ និងជូនព័ត៌មាន ពេលវេលា នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣៕
ដោយ៖ចន្ទ លីហ្សា