ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០២៣ លោកឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនខេត្តស្ទឹងត្រែង  ដោយមានការចូលរួមជាគណៈអធិបតីលោកផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តលោកហួត ឈាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត,លោក លោកស្រី សមាជិក សមាជិកា គណបក្សខេត្តលោក លោក ស្រីប្រធានគណ បក្ស ក្រុង ស្រុក ឃុំ សង្កាត់ប្រមាណជិត ២០០ នាក់ ។ 

បន្ទាប់ពីលោកឈាង ឡាក់ និងលោកផៃ ប៊ុនឈឿន ឡើងអានផែនការដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្ត រួចមកលោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សនិងក្រុមការងារគណបក្ស ខេត្តស្ទឹងត្រែង ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយ ការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

លោកឡូយ សុផាត បានគូសបញ្ជាក់ថា÷ កិច្ចប្រជុំផ្សព្វ ផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំបានយល់គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារនិងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ដោយ ត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋានក្នុងការរៀប ចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះ ទៅកាន់ការបោះ ឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោល ការណ៍ “ពង្រឹងចាស់ កសាងថ្មី” ដោយខិតខំធ្វើឱ្យសមា ជិកម្នាក់ជាសន្លឹកឆ្នោត គាំទ្រគណបក្សមួយសន្លឹក។

ជាចុងក្រោយលោកឡូយ សុផាត បន្ថែមថា គណបក្សសមប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន៕

ដោយ៖ សូរិយា


ចែករំលែក៖