ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនពេកបុកអ្នកថ្មើរជើងម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់បានរងរបួសធ្ងន់ខណៈកំពុងដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបើកលឿនបុកពេញមួយទំហឹងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣  លើកំណាត់ផ្លូវលេខ១១៥ខាងមុខដីចម្ការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងរងរបួសធ្ងន់ឈ្មោះ កាវ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកភាគីខាងម៉ូតូឈ្មោះ ឃុន ឌីម៉ង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FV-5283 ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FV-5283 អ្នកបើកបរពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ  អ្នកបើកបរឈ្មោះ ឃុន ឌីម៉ង់  ភេទប្រុស អាយុ២៣ឆ្នាំ មិនមានរងរបួស បើកម៉ូតូតាមផ្លូវលេខ១១៥ក្នុងទិសដៅពីកើតទៅ លិច  លុះមកដល់ចំណុចកើតហេតុក៏បានបុកអ្នកថ្មើរជើងឆ្លងផ្លូវ មានឈ្មោះ កាវ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ដើរឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលអោយបាក់ស្មងជើងខាងឆ្វេង ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកជ័យជំនះដឹកយកទៅព្យាបាល ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន និងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវកន្លែងគ្មានគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖