ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ សាមណនិស្សិត និងប្អូនៗនិស្សិតខ្មែរដែលកំពុងគង់នៅ និងសិក្សារៀនសូត្រនៅក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

ប្រទេសឥណ្ឌា ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលីសាធារណរដ្ឋឥណ្ឌា នៅថ្ងៃសៅរ៍ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ សាមណនិស្សិត និងប្អូនៗនិស្សិតខ្មែរដែលកំពុងគង់នៅ និងសិក្សារៀនសូត្រនៅក្នុងប្រទេសឥណ្ឌា។

សូមជម្រាបថា, ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលសាធារណរដ្ឋឥណ្ឌា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះ​ហត្ថលេខា​ជាមួយ លោកនាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ព ជើងគោកឥណ្ឌាលេី​លក្ខ​ខណ្ឌ​ស្តី​ពីការ​បង្កើត​ក្រុម​ការងារ​ Army to Army Staff Talks រវាង​ កងទ័ព​ជេីងគោក​នៃ​កងយោធពលខេមរភូមិន្ទ​ និង​កងទនិងកងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌ។

សូមបញ្ជាក់ថា, នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹង លោក ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ខណៈដែលលោកឧត្តមសេនីយ៍កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ 

ដោយ ៖ សិលា


ចែករំលែក៖