ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ព្រូសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសក្បាលថ្នល់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តព្រូសមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរ ក្នុងល្បឿនលឿន​ រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសក្បាលថ្នល់រងការខូចខាត​ ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​២​ និង១០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្តម​ ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក​ព្រូស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BM-1170 ​ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្តម​ ទិសដៅពីជេីងមកត្បូង​ ក្នុងល្បឿនល្បឿន​ ។ លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កទៅមុខលែងរួច​។  

បេីតាមម្ចាស់រថយន្តបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈគាត់កំពុងធ្វេីដំណេីរស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយជ្រុលបុកគូទរថយន្តគាត់ធ្វេីឱ្យគាត់បន្តទៅបុកគល់ស្ពានតែម្តងហេីយរថយន្តដែលបុកគាត់នោះគេចខ្លួនបាត់។ 

​     ក្រោយ​ពេល​កេីត​ហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់​ និងបានសហការជាមួយ​កម្លាំងជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វេីការវាស់​វែង​យក​រថយន្ត​​បង្កហេតុទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់៕​

ដោយ​៖​ សុខាសែនជ័យ


ចែករំលែក៖