ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ភរិយាខ្ញុំមានបងប្អូន៥នាក់ស្រី៣នាក់ ប្រុស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះនៅលើផេកផ្លូវការ ដោយបញ្ជាក់ប្រាប់ពី សមាជិកក្នុងគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ក្នុងនោះ សម្តេចតេជោ មានប្រសាសន៍ថា, ភរិយាខ្ញុំមានបងប្អូន៥នាក់ស្រី៣នាក់ ប្រុស ២នាក់។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា, បងប្រុសទី៣ត្រូវប៉ុល ពត សម្លាប់ពេលនេះប្អូនស្រីពៅមរណភាពដោយជម្ងឺក្នុងពេលបងស្រីទីមួយទើបបានមកចូលរួមដោយគាត់មានជម្ងឺផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា, មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថាភរិយាខ្ញុំកំពុងមានជម្ងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តាមឈូស។

សម្តេចតេជោ ថ្លែងថា, ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថាបើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។

សម្តេចតេជោ ចាត់ទុកថា, ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ៕

ដោយ ៖ សិលា


ចែករំលែក៖