ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពដ៏កម្រ ត្រួតពិនិត្យភូមិសាស្ត្រកងទ័ព ដើម្បីវាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញរូបថតដ៏កម្រ១សន្លឹក ក្នុងនាមជាមេទ័ព ត្រួតពិនិត្យភូមិសាស្រ្តដើម្បី វាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ 

តាមប្រព័ន្ធ Telegram សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា, រូបថតដ៏កម្រដែលទើបរកឃើញ ដែលនេះជាដំណើរត្រួតពិនិត្យភូមិសាស្រ្តដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦(24/6/1978)នៃកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជាដើម្បីវាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមបញ្ជាក់ថា, សម្តេចតេជោ  ហ៊ុន សែន គឺជាអ្នកនយោបាយខ្មែរមួយ ដែលបច្ចុប្បន្នជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា  សម្តេចមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។

ហើយបច្ចុប្បន្ន សម្តេចជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន ផងដែរ។  កាលពីឆ្នាំ១៩៧៩​ សម្តេចបាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម ។  សម្តេចក៏បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាមមុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាការទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ ។​ ហើយ​ចាប់​ពី​ពេល​នោះ​មមក សម្តេចក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និងកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមេដឹកនាំ ប្រកបដោយ គតិបណ្ឌិត ឈ្លាសវៃ ធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព រីកចម្រើន ដល់បច្ចុប្បន្ន ៕

ដោយ ៖ សិលា


ចែករំលែក៖