ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោរអេីយ! មនុស្ស​ស្លាប់​និង​របួស​ចំនួន​២៦​នាក់​ កើតឡើង​១២​លើកក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​!

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧​នាក់​(​ស្រី​៣​នាក់​)​ របួសធ្ងន់​ចំនួន​១៣​នាក់​(​ស្រី​៣​នាក់​)​ និង​របួសស្រាល​ចំនួន​ ៦​នាក់​(​ស្រី​១​នាក់​)​ ។​

ជាក់ស្ដែង​​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​២៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​១២​លើក​។ 

សូមរម្លឹកថា​ កាលពីថ្ងៃទី​០៥​ ខែកុម្ភៈ​ម្សិលមិញនេះ​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ កើតឡើង​៩​លើក​ ស្លាប់​និង​របួស​ចំនួន​១៤​នាក់​។ ក្នុងនោះ​​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​៧​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​៥​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ចំនួន​ ២​នាក់​(​ស្រី​១​នាក់​)​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៩​លើក​ ៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖