មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីការពង្រីកសមយុទ្ធយោធា និងពង្រឹងជំហរនៃការត្រៀមខ្លួនសម្រាប់សង្គ្រាម។
នៅថ្ងៃទី ៦ ខែកុម្ភៈ KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមដើម្បីពិភាក្សាអំពី “កិច្ចការនយោបាយនិងយោធាសំខាន់ៗ” នៅឆ្នាំនេះនិង “បញ្ហារយៈពេលវែងដែលទាក់ទងនឹងទិសដៅនៃការពង្រឹងសមត្ថភាពយោធា” ។
តាមសារព័ត៌មាន KCNA បាននិយាយថា “កិច្ចប្រជុំបានសិក្សានិងពិភាក្សាអំពីបញ្ហានៃការបន្តពង្រីក និងពង្រឹងប្រតិបត្តិការនិងសមយុទ្ធប្រយុទ្ធរបស់កងទ័ពកូរ៉េខាងជើង ដើម្បីដោះស្រាយជាមួយស្ថានភាពបច្ចុប្បន្ន ហើយកាន់តែមានភាពហ្មត់ចត់បន្ថែមទៀតនូវសមត្ថភាពត្រៀមប្រយុទ្ធ” ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិបទដែលក្រសួងការបរទេសកូរ៉េខាងជើងនាពេលថ្មីៗនេះបាននិយាយថា ប្រទេសនេះអាចដោះស្រាយរាល់ការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក និងសេណារីយ៉ូប្រើប្រាស់អាវុធបរមាណូ ហើយបានប្រកាសថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងការសន្ទនាទេ ដរាបណាទីក្រុងវ៉ាស៊ីនតោនបន្តគោលនយោបាយអរិភាព។
កូរ៉េខាងជើងក៏បានថ្កោលទោសសមយុទ្ធយោធារបស់អាមេរិក និងសម្ព័ន្ធមិត្តផងដែរ។ ក្រុងព្យុងយ៉ាងនិយាយថា ចំណាត់ការនេះបានឈានដល់ “បន្ទាត់ក្រហម” ដោយគំរាមបង្វែរឧបទ្វីបកូរ៉េឱ្យទៅជា “ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមសំខាន់ៗ”។
កូរ៉េខាងជើងកំពុងបង្កើនការផលិតអាវុធបរមាណូយុទ្ធសាស្ត្រ។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកូរ៉េ លើកទី៨ កាលពីដើមខែនេះ មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញពីគោលដៅថ្មីសម្រាប់យោធារបស់ប្រទេសក្នុងឆ្នាំ២០២៣៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA