ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងអង្គភាពអន្តរាគមន៍ប្រចាំការបង្ការបង្ក្រាបបទល្មើសជលផល នៅខេត្តពោធិ៍សាតិ៍ និងខេត្តសៀមរាប​ ទទួលបា​នការឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

ចែករំលែក៖

ភ្នំពេញ៖ ប្រធានអង្គភាពអង្គភាពអន្តរាគមន៍ លោកឧត្តមសេនីយ៍ឯក សែម សុតាន់ និងមន្រ្តីនគរបាលជាតិទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចាត់តាំង លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ថរួមមាន៖ ថវិកា ៣ស្ថាប័ន ៥០,០០០រៀល ក្នុងម្នាក់ អង្ករចំនួន ២០បាវ ត្រីខចំនួន ១០កេសធំ មីម៉ាម៉ាចំនួន ១០កេសធំ និងថវិកាបន្ថែម ១គោលដៅ ១,០០០,០០០រៀល ជូនដល់កងកម្លាំងអន្តរាគមន៍ ប្រចាំការបង្ការបង្ក្រាបបទល្មើសជលផល នៅគោលដៅជ្រោយស្តី ខេត្តពោធិ៍សាតិ៍ និងគោលដៅកំពង់ភ្លក់ ខេត្តសៀមរាប។

ព្រមទាំងទទួលបាននូវមតិផ្តាំផ្ញើរសួរសុខទុក្ខ ជំរុញលើកទឹកចិត្តសហការសាមគ្គីភាពជាមួយកម្លាំងអន្តរក្រសួង មានវិន័យគោរពអនុវត្តតាមបទបញ្ជ ទំនាក់ទំនងល្អជាមួយមូលដ្ឋាន អនាម័យស្អាតជានិច្ច ដើម្បីធានាដល់កិច្ចប្រតិបត្តិការជោគជ័យ និងហាម ដាច់ខាតមិនអោយជាប់ពាក់ព័ន្ធជាមួយជនប្រព្រឹត្តបទល្មើសឡើយ។

ជាថ្មីម្ដងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃអង្គភាពអន្តរាគមន៍ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ ឋាមពលខ្លាំងក្លា ប្រាជ្ញាវាងវៃ ទទួលបានជោគជ័យក្នុងការងារ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សហការី


ចែករំលែក៖