ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥០​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ម្សិលមិញ

ចែករំលែក៖

​ភ្នំពេញ​៖​ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥០​នាក់​ រួម​មាន​៖​ ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១២​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​ និងប្រើប្រាស់​ ៥​ករណី​ ឃាត់​មនុស្ស​ ៣៥​នាក់​(​ស្រី​ ៦​នាក់​)​ ។​ ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​ ១៩៩៣,២៤​ក្រាម​ និង​៣​កញ្ចប់​តូច​។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​​ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​កម្លាំង​នគរបាល​ ១០​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​១អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ២០​នាក់​ ចាប់​យក​Ice​ ១៩៥៤,៨៩​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៧,៥០​ក្រាម​។​ 

៣​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៤​ /​ កំពង់ឆ្នាំង​៖​ ជួ​ួ​ញ​ដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៥,៤៤​ក្រាម​។​ 

៥​ /​ កំពង់ស្ពឺ​៖​ ជួ​ួ​ញ​ដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៦៣​ក្រាម​។​ 

៦​ /​ មណ្ឌល​គី​រី​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៩០​ក្រាម​។​ 

៧​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១០,២៥​ក្រាម​។​ 

៨​ /​ រតនគិរី​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៩​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​ ស្រី​ ៦​នាក់​។​ 

១០​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣,៦៣​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖