ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខ​សញ្ញា​គ្រឿងញៀន​ ២នាក់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ យោងតាម​ប្រភព​ព័ត៌មាន​ពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានចុះបង្ក្រាបករណីគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមនិង​ចាប់យកវត្ថុតាងគ្រឿងញៀនជាច្រេីនកញ្ចប់ផងដែរ។ 

ជនសង្ស័យទាំង ២នាក់នេះទី១,ឈ្មោះ ចាន់ នុន ហៅដន ​ភេ​ទប្រុស អា​យុ ៣៧ឆ្នាំ និងទី២,ឈ្មោះ អ៊ួង ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ។​ ក្នុងប្រតិបត្តិការនោះ​ បានធ្វើឡើងនៅថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧៖៣០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំ​ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍ដដែល​បន្តថា​ ក្រោយប្រតិបត្តិការចប់​ជនសង្ស័យ​ទាំង​២នាក់នេះ​ រួមនិង​វត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់, ទូរស័ព្ទដៃចំនួន ៣គ្រឿង, ជញ្ជីងថ្លឹង ១គ្រឿង និងម៉ូតូ ១គ្រឿង​ ត្រូវ​បាន​បញ្ជូន​ទៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការបន្តតាមនីតិវីច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖