ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍​ ដឹកនាំកិច្ចប្រជុំស្តីពីគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ​ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ​ មករាជធានីភ្នំពេញ​ នៅទីស្តីការក្រសួង។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកុម្ភៈ​  ឆ្នាំ​២០២៣។ 

ក្រសួង​ប្រៃសណីយ៍​ បានបញ្ជាក់បន្ថែមថា​ គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ​ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ហេីយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។ 

សូមជម្រាបថា​ បណ្តាញនេះ នឹងបង្កេីនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៉ីនធឺណិតល្បឿនលឿន​ និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕

ដោយ​៖សហការី​


ចែករំលែក៖