ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ព្រោះតែឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ៖ មានការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះ​ ជាន់ទី១ ព្រមទាំងខូចខាតសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​១០និង០០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខ២៨A ផ្លូវលេខ៣៦៩​ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគឺផ្ទះខាងលើបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង តែសំណាងល្អដែលមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។ ភ្លាមៗនោះផងដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើង។

ក្នុងហេតុការណ៍អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន​១៨គ្រឿង ប្រេីប្រាស់ទឹកអស់ ១៨ឡាន ស្មើនឹង​ ៧២ម៉ែត្រគូប​ និងរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០២គ្រឿង មិនបានប្រើប្រាស់, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីនឹង​៦ម៉ែត្រគូប, រថយន្តទីក្រុងកោះនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕

IMG_9650 IMG_9651

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖