ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី”គោលការណ៍ធំៗនៃច្បាប់” ជូនដល់មន្រ្តីមជ្ឈមណ្ឌល និងសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥

ចែករំលែក៖

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី”គោលការណ៍ធំៗនៃច្បាប់” ជូនដល់មន្រ្តីមជ្ឈមណ្ឌល និងសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃពុធ ៣កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី “គោលការណ៍ធំៗនៃច្បាប់” ជូនដល់មន្រ្តីមជ្ឈមណ្ឌល និងសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ចំនួន ៥៧០រូប នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់នៃបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

 នាឱកាសនោះក៏មានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស និងការធ្វេីរបាយការណ៍អំពីស្ថានភាពភូមិសាស្រ្ត និងសកម្មភាពការងារហ្វឹកហ្វឺន ដោយ លោក ឧត្តមសេនីយ៍ឯក យីប កូយ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ព្រមទាំងបានជូន លោកប្រធានគណ:មេធាវី និងប្រតិភូអមដំណេីរធ្វេីទស្សនកិច្ច ស្ទូឌីយោថតភាពយន្ត និងសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី” និងទស្សនកិច្ចអគារទីចាត់ការ បណ្ណាល័យ ព្រមទាំងសមិទ្ធផលនានានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ផងដែរ។   

 លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម និងបានធ្វេីបទឧទេ្ទសនាមអំពី: 

-លិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា 

-ស្ថាប័នធំៗមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ 

-តួអង្គសំខាន់ៗនៃតួអង្គតុលាការ 

-ការទទួលខុសត្រូវផ្នែកច្បាប់ 

 លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងអំណរគុណ  នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ចំពោះការអញ្ជេីញ លោក មកធ្វេីបទឧទេ្ទសនាមផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ ដែលលោកបានធ្វេីបទបង្ហាញ។ 

 ជាចុងក្រោយ លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ឧត្តមសេនីយ៍ឯក យ៉ាត ទូច, លោកនាយកមជ្ឈមណ្ឌល នាយករង យោធាចារ្យ មន្រ្តី និងសិក្ខាកាមទាំងអស់ សូមជោគជ័យនៅក្នុងវគ្គហ្វឹកហ្វឺន ជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ៕

ដោយ ៖ សិលា


ចែករំលែក៖