ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងករណីគប់កញ្ចក់រថយន្តនៅស្រុកមោងឫស្សីខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមាន​កិត្តិយសសូម​ជម្រាបជូនសាធា​រណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថានៅថ្ងៃទី​២៧ខែកុម្ភៈម្សិលមិញនេះ​ បានឃេីញខ្លឹមសារនិង​រូបភាពដែល​បា​នផ្សព្វផ្សាយក្នុងបណ្តាញសង្គ​ម​ដោយគណនីហ្វេសប៊ុកឈ្មោះ​ បងអេង​ ចែប៉ុច​ ដែលលេីកឡេីងពីករ​ណី​ ជនសង័្សយធ្វេីសកម្មភាពគប់ដុំថ្មលេីកញ្ចក់រថយន្តធុនធំមួយគ្រឿងដែលកំពុងធ្វេីដំណេីរលេីដងផ្លូវពេលយប់នៅចំណុច ឃុំព្រៃតូច​ ស្រុកមោង​ឫស្សី​ ខេត្តបាត់ដំបង​ ។ 

ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យធ្វេីការ​ស្រាវជ្រាវជាប​ន្ទាន់ចំពោះករណី​នេះហេីយ​ ដែលក្នុងនោះលោកអ​ធិការនគរបាលស្រុកមោងឫស្សី​ និងផែនជំនាញកំ​ពុងស្វះស្វែងរកប្រភពនិងព័ត៌មានផ្សេងៗទាក់ទងនឹងករណីនេះដេីម្បីស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តិដេីម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។ 

ដូចបានជម្រាបជូនខាងលេី​សូមសា​ធា​រណជន​ អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងចូលរួមសហការជា​មួយ​សមត្ថកិច្ចនគរបាលដោយភាតរភាព៕

ដោយ៖ អរុណរះ


ចែករំលែក៖