ភ្នំពេញ ៖ បច្ចុប្បន្នភាព ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣រហូតដល់ពេលនេះ នៅក្នុងប្រទេសយេីងមានជំងឺផ្តាសាយចំនួន២ករណី ។ ករណីទី១ ជាកុមារីអាយុ១១ឆ្នាំបានស្លាប់ និងករណីទី២ ជាឪពុកកុមារី បានជាសះស្បេីយនិងចេញពីមន្ទីរពេទ្យថ្ងៃនេះ ។ នេះជាការបញ្ជាក់ពី អង្គភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៨៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៦%។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្ដាសាយបក្សី ខណៈអ្នកដែលបានឆ្លងជំងឺផ្ដាសាយបក្សី (វីរ៉ុស H5N1) ពីសត្វបសុបក្សី មានអត្រាស្លាប់ខ្ពស់ជាងជំងឺកូវីដ-១៩ ទៅទៀត៕
ដោយ ៖ សិលា